ព័ត៌មានជាតិ

រថយន្ត Ford បត់ឆ្លងផ្លូវកូរ៉េទៅត្រង់បុកផាំងខូចខាតទាំងសងខាង

ភ្នំពេញ: ហ្វតបត់ឆ្លងផ្លូវកូរ៉េទៅត្រង់បុកផាំងខូចខាតទាំងសងខាងកាលពីវេលាម៉ោង ១និង៤០នាទីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២០ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

រថយន្ត Ford ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2Z-5757 បើកដោយបុរសម្នាក់។

រថយន្ត កូរ៉េ ដឹកទឹកកក ពណ៌ចៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C-4806 បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំងពីរបើកស្របទិសគ្នាពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៥ ដោយរថយន្តហ្វតបើកខាងរថយន្តកូរ៉េដឹកទឹកកបើកពីក្រោយ លុះមកដល់ចំណុចកើតហេតុរថយន្តហ្វតបានបត់មកឆ្វេងដៃបត់ឆ្លងផ្លូវ ស្រាប់តែរថយន្តដឹកទឹកកកជាន់ហ្វ្រាង់មិនស៊ីជ្រុលបុកចំហៀងខាង នៃរថយន្តហ្វតខូចខាតទាំងសងខាង៕

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់ទាក់ទងជំនាញ វាស់វែងរថយន្តទាំងពីរគ្រឿងទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់