សៀមរាបៈ នៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវលំគ្រួសក្រហមមុខ
ផ្ទះឈ្មោះ អេង គក់ នៅភូមិរំជៃច្រុះ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប បង្កដោយខ្លួនឯង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ប្រុស ។
អ្នកបើកម៉ូតូឈ្មោះ ស៊ឹម សុខ ភេទប្រុស អាយុ ៥២ឆ្នាំ នៅភូមិអូរដូង ឃុំអន្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ (របួសធ្ងន់) ម៉ូតូ វ៉េវអាហ្វា ពណ៌ខ្មៅ គ្មានផ្លាកលេខ។ អ្នករួមដំណើរឈ្មោះ គី គុន ភេទប្រុស អាយុ ១៤ឆ្នាំ នៅភូមិរំជៃច្រុះ ឃុំល្វែងឫស្សី ស្លាប់នៅកន្លែងកើតហេតុ ។
មូលហេតុ៖ បើកម៉ូតូល្បឿនលឿនធ្លាក់ជង្ហុកដួល ។
ក្រោយកើតហេតុកម្លាំងជំនាញចុះពិនិត្យកន្លែងកើតហេតុវាស់វែងចាត់ចែងតាមនីតិវិធី ចំពោះសព ប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស បញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ៕




មតិយោបល់