បាត់ដំបងៈ ករណីក្មេងលង់ទឹកស្រះស្លាប់ ស្ថិតក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង ៥និង៣០នាទីល្ងាច។
ជនរងគ្រោះឈ្មោះ វាសនា សុធារ៉ា ភេទប្រុស អាយុ ៥ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ។
យោងតាមការបភ្លឺពីសាក្សីឈ្មោះ ជា កែវ ភេទប្រុស អាយុ ១២ឆ្នាំ បងប្អូនជីដូនមួយ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បាននាំគ្នាទៅមុជទឹកស្រះ នៅខាងក្រោយផ្ទះខ្លួនមានគ្នា ០៣នាក់៖
១.ឈ្មោះលីហុង ភេទប្រុស អាយុ៥ឆ្នាំ នៅភូមិបឹងព្រីង
២.ឈ្មោះ វាសនា សុធារ៉ា ភេទប្រុសអាយុ៥ឆ្នាំ នៅភូមិបឹងព្រីង
៣.គឺជាសាក្សីផ្ទាល់។
ពេលនោះ ឪពុកម្ដាយមិននៅផ្ទះ ហើយឈ្មោះ សុធារ៉ា ដើរទៅយកបាល់ដែលនៅក្នុងស្រះរួចក៏ធ្លាក់ចូលលង់ទឹកតែម្ដង ហើយខ្លួនខំប្រឹងទៅជួយតែវានៅឆ្ងាយដល់កន្លែងជ្រៅ ក្រោយមកក៏រត់ទៅផ្ទះយាយសឿតឲ្យមកជួយ។
មូលហេតុ៖ ចុះមុជទឹកស្រះហើយដើរទៅយកបាល់ដល់កន្លែងទឹកជ្រៅ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះត្រួតពិនិត្យធ្វើកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន
សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕
មតិយោបល់