ភ្នំពេញៈ រថយន្តដឹកឥដ្ឋដាច់ហ្វ្រាំងរេចង្កូតឆ្លងផ្លូវទៅបុករះរថយន្តតាកូម៉ានិងម៉ូតូខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយ មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
រថយន្តដឹកឥដ្ឋ បង្កពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-3424 បើកដោយបុរសម្នាក់។
រថយន្ត តាកូម៉ា ពណ៌ខៀវ ដឹកត្រី ពាក់ផ្លាកលេខ ភ្នំពេញ 2X-2244 បើកដោយបុរសម្នាក់។
ចំណែកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1E-0675 ជិះឌុបគ្នាពីរនាក់ប្តីប្រពន្ធនិងកូន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុរថយន្ត និងម៉ូតូរងគ្រោះបើកស្របទិសគ្នាពីកើតទៅលិច តាមបណ្តោយមហាវិថីឈ្នះឈ្នះ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដឹកឥដ្ឋបើកពីកើតទៅលិចគេចរថយន្តមួយគ្រឿង បត់មកឆ្វេងដៃជ្រុលឆ្លងផ្លូវទៅបុករះរថយន្តរថយន្តតាកូម៉ា និងម៉ូតូបណ្តាលឲ្យរងការខូចខាត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់គូសវៀសយករថយន្តដាក់ខាងផ្លូវភាគីទាំងសងខាងសម្រួលគ្នាបញ្ចប់រឿង៕












មតិយោបល់