អាមេរិក: ការដាក់ពង្រាយនេះ កើតឡើងបន្ទាប់ពីការដកយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ៥គ្រឿង ចេញពីកោះហ្គាំ យកទៅកាន់អាមេរិកដីគោកវិញ នៅពាក់កណ្តាលខែមេសា ដែលបានធ្វើឲ្យបេសកកម្ម របស់មន្ទីរបញ្ចកោណ រយ:ពេល ១៦ ឆ្នាំ នៅកោះប៉ាស៊ីហ្វិកមួយនេះ ត្រូវបានជាប់គាំងជាបណ្ដោះអាសន្ន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។
កងទ័ពអាកាសអាមេរិក បានផ្ទេរយន្តហោះទម្លាក់គ្រាប់ប្រភេទ B-1B Lancer ចំនួន ៤គ្រឿង និងបន្ថែមទ័ពអាកាសប្រមាណ ២០០ នាក់ ពីមូលដ្ឋានមួយ ក្នុងរដ្ឋតិចសាស់ បញ្ជូនទៅមូលដ្ឋានទ័ពអាកាស Andersen នៅលើកោះហ្គាំ។
ការដាក់ពង្រាយ គឺកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន ទាក់ទងនឹងជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង និងការអះអាងអំពីអ្នកដែលទទួលខុសត្រូវ ចំពោះវិបត្តិជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក។
កាលពីសប្តាហ៍មុនក្រុងប៉េកាំង បានរាយការណ៍អំពីការបណ្តេញនាវាផ្ទុកយន្តហោះ USS Barry ដែលជានាវាពិឃាតមីស៊ីល ដឹកនាំរបស់អាមេរិក ចេញពីដែនទឹកក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីបានបង្ហាញចេតនាប្រកួតប្រជែង នៅក្នុងជម្លោះរវាងចិន និងវៀតណាម៕
