ព័ត៌មានជាតិ

បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ ជល់មាន់ ឃាត់ខ្លួនបានម្នាក់ នៅខេត្តកណ្តាល

កណ្តល: កាលពីវេលាម៉ោង១២និង៥៧នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅចំណុច ដីចម្ការស្វាយ មានករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងជល់មាន់ ឃាត់ខ្លួនបានម្នាក់ ស្ថិតក្នុងភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ ឃាង ឡេង ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ មាន់ឈ្មោល០១ក្បាល (ងាប់) កន្ត្រកសំរាប់ដាក់មាន់០២ ។

សភាពរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានប្រជាពលរដ្ឋ រាយការណ៍ មានករណីល្បែងស៊ីសង (ជល់មាន់) នៅចំណុចកើតហេតុ ភ្លាមនោះ កម្លាំងនគរបាល
ប៉ុស្តិ៍ខ្ពប បានចុះដល់កន្លែងកើតហេតុ ឃើញមានមនុស្សប្រហែលជាង១០នាក់កំពុងជល់មាន់ បាននាំគ្នារត់គេចខ្លួន កម្លាំងនគរបាលប៉ុស្តិ៍បានរត់ដេញពីក្រោយឃាត់ខ្លួនបាន ឈ្មោះ ឃាង ឡេង និងវត្ថុតាងខាងលើ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់