ព័ត៌មានជាតិ

ករណីឃាតកម្មយកចបកាប់ៗ បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅខេត្តបាត់ដំបង

បាត់ដំបង: នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទីរសៀល ចំណុចក្រុម១៣ ភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណី ឃាតកម្ម១កើតឡើង បង្កដោយឈ្មោះ ង៉ូវ ណាក់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិ ឃុំខាងលើ បានយកចបកាប់ដងឈើ
កាប់ទៅលើ ឈ្មោះ ឆឹង រដ្ឋា ភេទប្រុស អាយុ ៥៧ឆ្នាំ នៅភូមិអំពិល ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង មកស្នាក់នៅធ្វើចម្ការ នៅភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ជាច្រើន ចបកាប់ បណ្តាលឲ្យស្លាប់ភ្លាមៗ ខណ:ពេល ជនរងគ្រោះកំពុងដេកលើអង្រឹង។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានលីចបកាប់រត់ចេញ ទៅទាក់និងរបងបន្លាលួសរួច រត់ទៅវាយរថយន្ត របស់ឈ្មោះ គង់ រៀម
ភេទប្រុស អាយុ ៣៣ឆ្នាំ បណ្តាលឲ្យបែកកញ្ចក់ ហើយជនសង្ស័យបានហក់ចូលក្នុងកញ្ចក់រថយន្តបែកនោះ បណ្តាលឲ្យបែកក្បាល និង មុតរយះពោះ ។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យបាន ក៏បញ្ជូនមកមណ្ឌលសុខភាពបាសាក់ដើម្បីព្យាបាល ប៉ុន្តែពេលដល់មណ្ឌលសុខភាព អស់រយ:ពេល ៣០នាទី ជនសង្ស័យក៏ដាច់ខ្យល់ស្លាប់ទៅ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់