សៀមរាបៈ ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង ១៤និង០០នាទី មានករណីអគ្គិភ័យឆេះផ្ទះ បណ្តាលមកពីទុស្សេខ្សែចរន្តអគ្គិសនី តាមបណ្ដោយផ្លូវជាតិលេខ៦ នៅចំណុចភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ ពុធ លឿម ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ បណ្ដាលឲ្យរងការខូចខាត ផ្ទះមួយខ្នងទំហំ៦ម៉ែត្រ × ៨ ម៉ែត្រ កម្ពស់៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្ដារ ឆេះអស់ទាំងស្រុង ។ ឆេះសម្ភារៈនៅក្នុងផ្ទះមានតែខោអាវកូនៗ មួយចំនួនដោយសារម្ចាស់បាននៅតូបលក់ឥវ៉ាន់នៅខាងមុខ ។ ចំពោះឆេះនេះ បានរាលដាលឆេះតូបលក់ខាងមុខមួយទៀត តែប្រជាពលរដ្ឋ និងក្រុមពន្លត់អគ្គិភ័យ បានគ្រប់គ្រងទាន់ពេល ។
មូលហេតុ៖ បណ្តាលមកពីទុស្សេខ្សែចរន្តអគ្គិសនី ។
ករណីនេះកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាល ស្រុកប្រាសាទបាគងចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ។ កម្លាំងប៉ុស្ដិ៍ កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋជួយអន្តរាគន៍ជាច្រើន ៕
មតិយោបល់