ព័ត៌មានជាតិ

រថយន្តដឹកដីបើកបុកម៉ូតូ១គ្រឿង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់

កំពង់ស្ពឺ: កាលពីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៣ និង ៣០ នាទីរសៀល ស្ថិតភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ លើផ្លូវជាតិលេខ ៥១ ចន្លោះគីឡូម៉ែត្រលេស ២៦-២៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តដឹកដីមួយគ្រឿង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ធ្វើដំណើរពីជើងទៅត្បូង ខណ:មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1A-5256 បើកបរដោយឈ្មោះ អែល ភេទប្រុស អាយុ ៣៥ ឆ្នាំ (ស្លាប់) រួមដំណើរដោយឈ្មោះ ម៉ាត់ អែល ភេទប្រុស អាយុ ៣៧ ឆ្នាំ(របួសធ្ងន់) និងម្នាក់ទៀតឈ្មោះ ម៉ាត់ យ៉េប ភេទប្រុស អាយុ ៣៤ ឆ្នាំ (របួសធ្ងន់) អ្នកទាំង៣រស់នៅភូមិស្រែកោះ ឃុំតាគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណ:ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់