ព័ត៌មានជាតិ

យុវជន ៣នាក់ បើកម៉ូតូវ៉ាជែងរថយន្តមិនផុត បណ្ដាលឲ្យដួលផ្លោងមនុស្សចូលក្រោមកង់ឡាន ស្លាប់ម្នាក់ និងរងរបួសធ្ងន់ ២នាក់

បាត់ដំបង: នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៤និង១៦នាទី លើផ្លូវលេខ១៥៧១ ត្រង់ចំណុចក្រុមទី៨៥ ភូមិចម្ការស្វាយ ឃុំឈើទាល ស្រុកបាណន់ រវាងរថយន្ត និងម៉ូតូ បើកបរស្របទិសគ្នា (ត្បូង,ជើង )។

ម៉ូតូម៉ាក ហុងដា C125 ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ(គ្មាន) មកដល់ចំណុចកើតហេតុ បានឡើងវ៉ាជែង រថយន្ដម៉ាក isusu ពណ៌ស ដឹកថ្ម ផ្លាកលេខ PL ០០18 ចង្កូតស្តាំ ប៉ុន្តែវ៉ាមិនផុតបានដួលពីមុខរថយន្ត បណ្តាលឲ្យមនុស្សផ្លោងចូលក្រោមរថយន្ត ២នាក់ និងម្នាក់ទៀតផុតពីរថយន្ត ។

១/ឈ្មោះ ហុង សីហា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ស្លាប់កន្លែងកើតហេតុ)។
២/ឈ្មោះ ខ្លឹង ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិកំពង់សំប៊ួ ស្រុកឯកភ្នំ (របួសធ្ងន់)។
៣/ឈ្មោះ តយ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ (របួសធ្ងន់ ) អ្នកទាំង ៣នាក់នេះ ពុំដឹងថាអ្នកណាជាអ្នកបើកបរទេ ។ ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យពពីរដោយរថយន្តសង្រ្គោះឃុំកន្ទឺ ២ ចំណែកសាកសព ជំនាញបានធ្វើកំណត់ហេតុ ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ រីឯរថយន្ត និងម៉ូតូ ត្រូវបានជំនាញចរាចរណ៍ខេត្ត យកទៅរក្សាទុកនៅការិយាល័យ ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់