ព័ត៌មានជាតិ

បុរសអ្នករើសអេតចាយម្នាក់ លួចទូរស័ព្ទអ្នកលក់ដូរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទី មានករណីអំពើលួចទូរស័ព្ទ ត្រង់ចំណុចភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោ ថៃ សុខពិសុង ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិសង្កាត់កើតហេតុ។
ជនសង្ស័យឈ្មោះ ពៅ ពិសិដ្ឋ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ មានទីលំនៅ មិនពិតប្រាកដ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-ទូរស័ព្ទ១គ្រឿងម៉ាក iphone 8 plus (របស់ជនរងគ្រោះ) ។

សភាពនៃរឿងហេតុ៖ មុនពេលពេលកើតហេតុ ជនរងគ្រោះបានទុកទូរស័ព្ទលើកន្រ្តកម៉ូតូ លុះមកដល់វេលាកើតហេតុខាងលើជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចយកទៅបាត់។ ក្រោយកើតហេតុជនរងគ្រោះបានដើររកឃើញជនសង្ស័យ ហើយចាប់ខ្លួនយកមកប្រគល់ជូនសមត្ថកិច្ចចាត់ការ
តាមនីតិវិធី ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទ របស់ជនរងគ្រោះខាងលើប្រាកដមែន៕

មតិយោបល់