ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ មុខសញ្ញាលួចប្លន់ និងជួញដូរគ្រឿងញៀន!..

ភ្នំពេញ: យុវជនដែលជាជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ធ្វើការឃាត់ខ្លួនក្រោយឆែកឆេររកឃើញថ្នាំញៀន និងសោអក្សរតេ២ឈុតលាក់ទុកក្នុងកាបូបស្ពាយទុកធ្វើសកម្មភាពលួចកាច់កម៉ូតូ។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅកន្លែងលាងម៉ូតូមួយកន្លែង នៅផ្លូវលេខ១៩៨២ភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពសមត្ថកិច្ចបានឱ្យដឹងថា មុនពេលឃាត់ ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ គឺជនសង្ស័យបានយកម៉ូតូទៅលាងស្របពេលសមត្ថកិច្ចយកម៉ូតូរបស់គាត់ទៅលាងដែរ ខណ:ដែលសមត្ថកិច្ចមើលមុខជនសង្ស័យចេះអៀនសមត្ថកិច្ចងាកមុខចេញរហូតធ្វើឲ្យសមត្ថកិច្ចមានការសង្ស័យក៏ហៅ កម្លាំងបន្ថែមសុំធ្វើការឆែកឆេរកាបូបជនសង្ស័យរកឃើញថ្នាំញៀនចំនួន៩កញ្ចប់ សោសម្រាប់ធ្វើសកម្មភាពកាច់កម៉ូតូ២កំផ្លេរ អត្តសញ្ញាណបណ្ណ័២សន្លឹកកាតគ្រីម៉ូតូ១សន្លឹក។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ខាងលើទី១មានឈ្មោះ សុខ លី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២មានឈ្មោះ ហួ សិឡា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ អ៊ុតកញ្ចក់ឡាន។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅខាងលើដើម្បីចាត់ការតាមនីតិវិធិច្បាប់៕

មតិយោបល់