ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចណ៍មួយកើតឡើងវាង រថយន្តធុនធំមួយគ្រឿងប្រភេទអូសសណ្តោងពោងដឹកស៊ីម៉ង់ត៍ ហ្វ្រាំងអត់ស៊ី ជ្រុលទៅបុកម៉ូតូរ៉ឺម៉កដឹកប្រេង ហើយបន្តទៅបុកPassapp បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុរថយន្តធុនធំ សណ្តោងពោងដឹកស៊ីម៉ង់ត៍ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 3C-3622 បានបើកបរក្នុងទិសដៅពីត្បូងទៅជើង បើកដល់ចំណុចខាងលើ មានរ៉ឺម៉កម៉ូតូដឹកប្រេង បើកស្របទិស បណ្តាលឲ្យរងរបួសធ្ងន់អ្នកបើកបររ៉ឺម៉ក ហើយរ៉ឺម៉កដឹកប្រេងជ្រុលទៅបុក ម៉ូតូកង់បី មួយគ្រឿងទៀត ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 1HC-4450 ដែលបើកតាមផ្លូវបេតុងពីកើតទៅលិច បណ្តាលឲ្យអ្នកបើកបររងរបួសស្រាល រថយន្តបង្ហួសជ្រុលទៅបុកពុំណូកដី កល់ជាប់ទៅមុខលែងរួច ។
បើតាមសម្តីអ្នកបើកបររថយន្តបង្ក បានឲ្យដឹងថា រថយន្តរបស់ខ្លួនខូចហ្វ្រាំង ទើបបណ្តាលឲ្យជួបរឿងបែបនេះ ។
ក្រោយកើតហេតុ ជនរងគ្រោះជាអ្នកបើកបរម៉ូតូរ៉ឺម៉កដឹកប្រេង របួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង ៣គ្រឿង ត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ វាស់វែងយកទៅរក្សាទុក នៅផ្នែកជំនាញ រង់ចាំដោះស្រាយពេលក្រោយ ៕
<img src="https://postnews.com.kh/wp-
មតិយោបល់