ព័ត៌មានជាតិ

ងោកមួយភាំង តៃកុង បើករថយន្តបុកដែកការពារសុវត្ថិភាពក្បាលស្ពាន បណ្ដាលឲ្យធ្លាក់ចូលក្នុងប្រឡាយ

កំពង់ធំៈ កាលពីវេលាម៉ោង ៩ និង១៥នាទីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២១១-២១២ ភូមិព្រះនង្គ័ល ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង។

ហេតុការណ៍នេះ បណ្ដាលឲ្យរបួសធ្ងន់បុរសម្នាក់ ខូចខាតរថយន្ត០១គ្រឿង និងដែកការពារសុវត្ថិភាពក្បាលស្ពាន ព្រមទាំងបាក់បែកបង្កាន់ដៃក្បាលស្ពាន ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្ដម៉ាកហ៊ិនដាយ ពណ៌ស ផ្លាកលេខ កំពង់ចាម 3A-4744 (បិទឡូហ្គោDN) សណ្តោងស៊ឺមីរ៉ឺម៉ក ផ្លាកលេខគ្មាន ផ្ទុកដំឡូងមី ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយឈ្មោះ សឹង ស៊ីថន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរបើកបររថយន្ដ (របួសធ្ងន់)។

មូលហេតុបឋម៖ បង្កឡើងដោយអ្នកបើកបររថយន្ត បើកបរក្នុងស្ថានភាពងងុយ បានរេចង្កូតទៅខាងស្តាំដៃ បុកដែកការពារសុវត្ថិភាពក្បាលស្ពាន និងបង្កាន់ដៃក្បាលស្ពាន ធ្វើឲ្យធ្លាក់រថយន្ដទៅក្នុងប្រឡាយ៕

មតិយោបល់