ព័ត៌មានជាតិ

កម្ពុជា មាន​អ្នក​ប្រើ​អ៊ី​ន​ធើ​ណែ​ត​ជិត ៨៣​ម៉ឺន​នាក់ ក្នុង​ឆ្នាំ ២០១៤

បច្ចុប្បន្ន​ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​បាន​កើតឡើង​យ៉ាង​ឆាប់រហ័ស សូម្បី​តែ​បណ្ដាល​ប្រទេស​មួយចំនួន​ដែល​មិន​ធ្លាប់​មាន​ពីមុន ក៏​ចាប់ផ្ដើម​មាន​កំណើន​អ្នក​ប្រើ​ផងដែរ​។​

woman looking at Facebook in office

​តាមពិត​ទៅ​បណ្ដា​ប្រទេស​ជឿ​លឿន​មួយ​ចំនួន ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​គឺជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​ជីវិត​ភាព​ប្រចាំថ្ងៃ ព្រោះ​ថា​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​បាន​ឈានទៅរក​ចំណុច​កំពូល​។ ងាក​មក​មើល​ប្រទេស​កម្ពុជា​យើង​វិញ យ៉ាងម៉េច​ដែរ​? ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​ហាក់ដូចជា​ស្ទុះ​ឡើង​ខ្លាំង ស្រពពេល​ដែល​សេវាកម្ម​អ៊ី​ន​ធើ​ណែ​ត​មាន​តម្លៃ​ទាប​ល្មម និង​ការប្រើប្រាស់​មាន​ភាពទូលំទូលាយ វា​បាន​ជួយ​ជំរុញ​ឲ្យ​ការប្រើ​អ៊ី​ន​ធើ​ណែ​ត​កាន់តែ​កើនឡើង​ថែម​មួយកម្រិត​ទៀត​។​

​យោង​តាម​គេហទំព័រ Internet Live Stats បាន​បញ្ជាក់​ឲ្យដឹងថា អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​នៅ​កម្ពុជា​មាន​ចំនួន ៨២៨.៣១៧​នាក់ ដោយ​បាន​កើនឡើង ១០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន និង​បាន​ជំរុញ​ឲ្យ​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី ១២១ នៃ​ប្រទេស​ដែល​មាន​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​ច្រើនជាងគេ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ដែល​មាន​អ្នក​ប្រើ​អ៊ី​ន​ធើ​ណែ​ត​ច្រើនជាងគេ​ចិន មាន​រហូតដល់​ទៅ ៦៤១.៦០១.០៧០ នាក់​៕
https://i1272.photobucket.com/albums/y389/domneng/1_zps4dbe07a9.png
https://i1272.photobucket.com/albums/y389/domneng/2_zpsf894c614.png
https://i1272.photobucket.com/albums/y389/domneng/3_zpsa1286d04.png

មតិយោបល់