កំពង់ធំៈ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤និង១៨នាទី(ជិតភ្លឺ) លើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដ បើកបរជៀសគោយន្ដកន្ត្រៃយ៍ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្ដាលឲ្យស្លាប់០១នាក់ (ប្រុស) របួសធ្ងន់០១នាក់(ប្រុស) របួសស្រាល០១នាក់(ប្រុស)
រថយន្ដម៉ាក សាំងយ៉ុង ពណ៌បៃតង ផ្លាកលេខ ភ្នំពេញ 2M-1751 ផ្ទុកឈើប្រភេទលេខ២ បើកបរដោយឈ្មោះ ឌុក ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំត្រពាំង៣ ស្រុកឈូក ខេត្តកំពត មុខរបរបើកបររថយន្ដ(ស្លាប់នៅកន្លែងកើតហេតុ)។
អ្នករួមដំណើរចំនួន ២នាក់៖
១-ឈ្មោះ ផល ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ ឃុំជាមួយអ្នកបើកបររថយន្ត (របួសធ្ងន់)។
២-ឈ្មោះ សឿន ណាង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ ឃុំជាមួយអ្នកបើកបររថយន្ត (របួសស្រាល)។
ក្រោយពីកើតហេតុវត្ថុតាងរថយន្ដយករក្សាទុក នៅអធិការដ្ឋានគរបាលស្រុកប្រាសាទបល្ល័ង្ក ចំណែកឈើប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើប្រសាទបល្ល័ង្ក។
មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបររថយន្ត បើកបរមានល្បឿនលឿនខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ជៀសគោយន្ដកន្ត្រៃយ៍ដែលកំពុងចរាចរណ៍ស្របទិសគ្នា ហើយរេចង្កូតទៅខាងស្តាំដៃធ្លាក់ផ្លូវ បណ្ដាលឲ្យរថយន្ដក្រឡាប់៕
មតិយោបល់