ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នៅតែធ្វើឲ្យពិភពលោកមានការសង្ស័យ

កូរ៉េ: ក្នុងមួយសប្តាហ៍កន្លងមកនេះ ប្រទេសកូរ៉េខាងជើង គឺមានព័ត៌មានចចាមអារាម អំពីការស្លាប់របស់មេដឹកនាំខ្លួន គឺលោក គីម ជុងអ៊ុន ប៉ុន្តែពួកគេ មើលទៅដូចជាមិនខ្វល់នូវអ្វី ដែលពិភពលោកកំពុងគិតឡើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។

វាបានបង្ហាញជាថ្មីម្តងទៀតថា កូរ៉េខាងជើង គ្មានការទទួលខុសត្រូវ ចំពោះសហគមន៍នៃរដ្ឋ ដែលនៅជុំវិញពួកគេទ្បើយ ហាក់បីដូចជាមិនយកចិត្តទុកដាក់ ឆ្លើយតប ចំពោះព័ត៌មានផ្សព្វផ្សាយកន្លងមកសោះ។

ម៉្យាងវិញទៀត ការមិនអើពើឆ្លើយតប ចំពោះការផ្សព្វផ្សាយ ក៏ជាមូលហេតុ នៅតែធ្វើឲ្យពិភពលោកមានការសង្ស័យ ចំពោះកូរ៉េខាងជើង។ ខណៈលែងមានកិច្ចប្រជុំ ជាមួយមេដឹកនាំដូចជាប្រធានាធិបតីកូរ៉េខាងត្បូង និងអាមេរិក ដើម្បីដោះស្រាយបញ្ហា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាការកត់ចំណាំកូរ៉េខាងជើង មិនអាចរក្សាឥរិយាបថត្រជាក់ នៅស្ងៀមស្ងាត់បែបនេះបានទេ ដរាបណាប្រទេសនេះ មិនទាន់ទទួលបានជម្រើសល្អជាងមុន សម្រាប់ប្រទេសខ្លួននោះ៕

មតិយោបល់