ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ និងម្ចាស់ផ្ទះសំណាក់យីហោ 66 ករណីគ្រឿងញៀន

តាកែវ: កាលពីវេលាម៉ោង ៨ និង១០នាទីព្រឹកថ្ងៃ៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនខេត្ត បានចុះបង្ក្រាបមុខសញ្ញារក្សាទុក និងប្រើប្រាស់សារធាតុ ដោយខុសច្បាប់ នៅចំណុចផ្ទះសំណាក់យីហោ66 ស្ថិតនៅភូមិព្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ដែលម្ចាស់ផ្ទះសំណាក់ឈ្មោះ ហិន ហាក់ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យជាភ្ញៀវបានចំនួន ១៣នាក់ ស្រី០៦ នាក់ ប្រុស០៧ នាក់ និងឃាត់ម្ចាស់ផ្ទះសំណាក់បានម្នាក់ សរុប ១៤នាក់ (ស្រី០៧)។

ដកហូតវត្ថុតាង៖
-ម្សៅក្រាមសថ្លា សង្ស័យជាថ្នាំញៀនចំនួន ០៤កញ្ចប់
-សម្ភារ:សេពថ្នាំញៀនមួយចំនួនធំ
-ដាវដែកចំនួន០៣ដើម
-ម៉ូតូចំនួន ០៤គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនិតិវិធី៕

មតិយោបល់