ព័ត៌មានជាតិ

ទទួលលុយថ្លៃជួសជុលឡេវ៉ាទ័រ រួចគេចខ្លួន មិនបានប៉ុន្មានផង ជាប់ខ្នោះបាត់

ភ្នំពេញ: កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោ៥ និង១០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើសេចក្ដីទុកចិត្ត (ទទួលលុយថ្លៃជួសជុលឡេវ៉ាទ័រ រួចគេចខ្លួន) នៅចំណុចឃ្លាអជួសជុលគ្រឿងយន្ត ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៤-០២-២០២០ វេលាម៉ោង១៤ ០០នាទី ។

ជនសង្ស័យឈ្មោះ វ៉ាន់ ជឿង ភេទប្រុស អាយុ៤៥ ជនជាតិខ្មែរ មុខរបរជួសជុលគ្រឿងចក្រ ស្នាក់នៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (គ្មានសារធាតុញៀន) បានទទួលលុយ និងជួសជុលគ្រឿងចក្រ រួចគេចខ្លួន ពីជនរងគ្រោះឈ្មោះ តាំង យូហួត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរទទួលលើកឡាន ស្នាក់នៅផ្ទះលេខ១០៨ ផ្លូវបេតុង ភូមិសំបួរសង្កាត់ដង្កោ ខណ្ឌដង្កោ ។

សម្ភារ:បាត់បង់៖ លុយចំនួន ២,៥០០ដុល្លារ , គ្រឿងចក្រឡេវ៉ាទ័រ ០១គ្រឿង តម្លៃ១៧,០០០ដុល្លារ ។សម្ភារបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកសង់ការ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខ តាកែវ 1D-6649 របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់