ព័ត៌មានជាតិ

Update៖ ផ្ទះប្រជាពលរដ្ឋចំនួន ៤២០ខ្នង មន្ទីរពេទ្យ សាលារៀន នៅស្រុកអង្គរជុំ កំពុងជន់លិច

សៀមរាប: នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប បានចុះពិនិត្យស្ថានភាពទឹកជំនន់ នៅស្រុកអង្គរជុំខេត្តសៀមរាប ដែលកំពុងលិចលង់ មន្ទីរពេទ្យ សាលារៀន ផ្សារ ផ្ទះប្រជាពលរដ្ឋផ្លូវ។

ករណីទឹកជំនន់នេះ បានកើតឡើងចាប់ពីម៉ោង៨យប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ មកម្ល៉េះ ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាឲ្យជន់លិចផ្ទះប្រជាពលរដ្ឋចំនួន ៤២០ ខ្នង នៅឃុំដូនពេង ក្នុងនោះមានផ្ទះប្រមាណ ៣០០ខ្នង ស្ថិតនៅភូមិបេង និងភូមិខ្ចាស់ មានការលិចខ្លាំងជាងគេ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបណ្តាក្រុង ស្រុកសូមមេត្តាយកចិត្តទុកដាក់ខ្ពស់ ចំពោះទឹកជំនន់ដែលអាចកើតឡើងជាយថាហេតុ ពិសេសត្រូវជួយជម្លៀស បងប្អូនប្រជាពលរដ្ឋ និងសត្វទៅរកទីទួលសុវត្ថិភាព៕

មតិយោបល់