ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាស្ដារ បុកគូថកាមារីរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បើកបុករថយន្ត និងបង្គោលស្លាកលេខផ្លូវ នៅចំណុចស្តុបអូឡាំពិចតាមបណ្ដោយផ្លូវព្រះសីហនុកែងនឹងផ្លូវ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកែងកង រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់បើកបររថយន្តមួយគ្រឿងម៉ាក កាមរីហាយព្រីត ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2T-4897 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុពីជើងទៅត្បូង លុះមកដល់ចំណុចស្តុបបែកជាបួនកែងនឹងផ្លូវ ១៩៩ ចំណុចកើតហេតុខាងលើ បានឈប់នៅភ្លើងស្តុប ស្រាប់តែរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកម៉ាស្ដារ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2Z-1854 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា មកពីក្រោយបុកគូថរថយន្តកាមារីហាយប្រ៊ីតពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់