ព័ត៌មានជាតិ

អគ្គិភ័យឆេះ អាស្រមតម្កល់ព្រះពុទ្ធរូបមួយខ្នង នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង: (ព័ត៌មានបឋម) នៅវេលាម៉ោង ៨ និង០០នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះ អាស្រមតម្កល់ព្រះពុទ្ធរូបមួយខ្នង​ទាំងស្រុង ស្ថិតនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

អាស្រមតម្កល់ព្រះពុទ្ធរូបខាងលើ ​ដែលត្រូវអគ្គិភ័យនេះ មានទំហំទទឹង៥ម៉ែត្រ បណ្តោយ៧ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្រាលក្តារ ។

សម្ភារ:ខូចខាតរួមមាន៖ អាស្រមរងការខូចខាតទាំងស្រុង ក្នុងនោះមានព្រះពុទ្ធរូបធំ១អង្គ ព្រះពុទ្ធរូបតូចៗ ចំនួន១៦អង្គ និងថូផ្កាឈើចំនួន២គូ ។

មូលហេតុ៖ មិនទាន់ដឹងពិតប្រាកដនូវឡើយ ។

ក្រោយកើតហេតុ នគរបាលស្រុកថាឡាបរិវ៉ាត់ ទាក់ទងរថយន្តអគ្គិភ័យស្រុកឆែប ខេត្តព្រះវិហារ មកអន្តរាគមន៍បាញ់ទឹកពន្លត់ ។ ដោយប្រើប្រាស់អស់ទឹក១រថយន្ត ទើបភ្លើងរលត់ មិនឆេះរាលដាលបន្តទៀត ៕

មតិយោបល់