ព័ត៌មានជាតិ

បុរស​ស្បែក​ខ្មៅ​ម្នាក់ទៀត​ត្រូវ​ប៉ូលិស​ស្បែក​ស​សម្លាប់​នៅ​អា​រី​ហ្សូ​ណា​

​បន្ទាប់​ពី​ក្រុងហ្វ័រ​ហ្គូ​សុន និង​ក្រុង​ញូវយ៉ក នៅ​ទីក្រុង PHOENIX រដ្ឋ​អា​រី​ហ្សូ​ណា​អាមេរិក​ជួប​រឿងអាស្រូវ​ដែរ​ទាក់ទិន​ដល់​អំពើ​ហិង្សា របស់​ប៉ូលិស ។​

​ប៉ូលិស​ក្រុង PHOENIX រាយការណ៍​កាលពី​ថ្ងៃ​ទី​៥ ធ្នូ​ថា បុរស​ស្បែក​ខ្មៅ​អាយុ​៣៤​ឆ្នាំ​ម្នាក់​សង្ស័យ​លក់​គ្រឿងញៀន ត្រូវបាន​ប៉ូលិស​ស្បែក​សម្នាក់​បាញ់​ស្លាប់ ។​

​ការប្រកាស​នោះ​ធ្វើ ឡើង ខណៈ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​ជាថ្មី ទៀត​នា​ពេលយប់​នៅ​ក្រុង​ញូវយ៉ក និង​ក្នុង​ទីក្រុង​អាមេរិក​ជាច្រើន​ទៀត​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ សម្រេច​របស់​គណៈ​ក្រុមប្រឹក្សា​តុលាការ​២ មិន​ធ្វើ​ការចោទប្រកាន់​ប្រឆាំង​ប៉ូលិស​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការ ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ យុវជន MICHAEL BROWN នៅ​ទី​ក្រុងហ្វ័រ​ហ្គូ​សុន រដ្ឋ​មី​ស៊ូ​រី និង​លោក ERIC GARNER មានកូន​៦​នាក់​នៅ​ក្រុង​ញូវយ៉ក ។​

​ដូច​នៅ​ទី​ក្រុងហ្វ័រ​ហ្គូ​សុ ន និង​ក្រុង​ញូវយ៉ក​ដែរ ជនរងគ្រោះ​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​ពុំ​មាន​កាន់​អាវុធ​ដូចគ្នា ។ យោងតាម​របាយការណ៍​របស់​ប៉ូលិស​ថា បុរស​ឈ្មោះ RUMAIN BRISBON បាន​ប៉ុនប៉ង​គេចខ្លួន ហើយ​បដិសេធ​ពុំ​ព្រម​ធ្វើ​តាម​បញ្ជា​ប៉ូលិស​ស្បែក​ស អាយុ​៣០​ឆ្នាំ​ម្នាក់ ដែល​ពុំ​លាតត្រដាង​ឈ្មោះ តែ​គេ​មាន​បទពិសោធន៍​៧​ឆ្នាំ​មកហើយ ។ មានការ​ប្រតាយ​គ្នា​រវាង​អ្នក​ទាំង​២ ពេល​ប៉ូលិស​ប៉ុនប៉ង​ចាប់ខ្លួន​បុរស​នោះ ។ ពេល​លោក BRISON លូក​ដៃ​ក្នុង​ហោប៉ៅ ប៉ូលិស​បាន​ចាប់ដៃ​គេ ហើយ​កុំឱ្យ​ដក​ដៃ​ចេញពី​ហោប៉ៅ ។ ដោយ​សង្ស័យ​ក្នុង​ហោប៉ៅ​មាន​កាំភ្លើងខ្លី​មួយ​ដើម ប៉ូលិស​ក៏​បាន​បាញ់​២​គ្រាប់​លើ​លោក BRISON ។ ជន​នោះ​បាន​ស្លាប់​នៅនឹងកន្លែង​ក្រោយ​ប៉ូលិស​ឯទៀត​លើកគ្នា​មកដល់ ។ តាម​ការពិត នៅក្នុង​ហោប៉ៅ​របស់លោក BRISBON មាន​ប្រអប់​មួយ​ដាក់​ថ្នាំ OXYCODONE ដែល​ជារឿយៗ​ត្រូវ​គេ​ប្រើ​ជា​គ្រឿងញៀន ៕
2014-12-09_090234

មតិយោបល់