ព្រៃវែងៈ យោងតាមផេករបស់ករិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ករណីសាកសពអណ្តែតទឹកក្នុងទន្លេមេគង្គ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទីព្រឹក ឆ្លងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានអោយដឹងថាសាកសពឈ្មោះ រ៉ន រាជ ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាកម្មករនៅភ្នំពេញ មានស្រុកកំណើតភូមិព្រៃប្រង់ ឃុំស្ពឺ(ខ) ស្រុកបាភ្នំ ខេត្តព្រៃវែង។
តាមការបំភ្លឺរបស់ឈ្មោះ សោម សូរីយា ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ និងតាមការបំភ្លឺរបស់ឈ្មោះ រ៉ន រម្យ ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២១៣១នាទី ដោយជនរងគ្រោះត្រូវបានឪពុកម្តាយស្តីបន្ទោសថាមិនអោយយកប្រពន្ធ និងលែងគ្នាទៅ ពេលនោះជនរងគ្រោះខឹងឪពុកម្តាយហើយបាននាំប្រពន្ធបើកម៉ូតូចេញពីផ្ទះឯភូមិព្រៃប្រង់ ឃុំស្ពឺ(ខ) ធ្វើដំណើរមកដល់ស្ពានអ្នកលឿងត្រើយខាងកើតត្រង់បង្គោលពីរ ហើយបានចុះពីលើម៉ូតូហើយលោតពីលើស្ពានតែម្តងដោយប្រពន្ធស្ទុះចាប់មិនទាន់។
សមាសភាពក្នុងការពិនិត្យសាកសពរួមមានដូចខាងក្រោម ៖
១.លោក ឈឹម សុវណ្ណឌឿន អភិបាលរងស្រុកពាមរក៏
២.លោក គាង ដារ៉ា ប្រធានពេទ្យស្រុកពាមរក៏
៣.លោក អ៊ុ គឹមសាន អធិការរង
៤.លោក លី ចាន់ថា នាយប៉ុស្តិ៍(ក)
៥.លោក សំ សារួន ក្រុមប្រឹក្សាឃុំ(ក)
៦.លោក ហួន ម៉ៅ អនុប្រធានភូមិព្រែកខ្សាយ។
ឆ្លងតាមការពិនិត្យសាកសពពុំឃើញមានស្នាកស្នាមអ្វីគួរអោយកត់សំគាល់ ឬមានរបួសអ្វីដែលពាក់ពន្ធ័ទៅនឹងបទល្មើសព្រហ្មទណ្ឌទេ និងតាមការសន្និដ្ឋានរបស់គ្រូពេទ្យសាកសពនេះពិតជាបានលោតពីលើស្ពានអ្នកលឿងសម្លាប់ខ្លួនពិតប្រាកដមែន។បច្ចុប្បន្នសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់