អង់គ្លេស៖ នៅវេលាម៉ោង ៦ និង ៤៥ នាទីល្ងាចនេះ ក្លិបបិសាចក្រហម និង ទទួលភ្ញៀវ ក្ងានព្រៃ Swansea City នៅពហុកីឡដ្ឋាន Old Trafford ជាលើកដំបូង សម្រាប់ក្របខណ្ឌ Premier League រដូវកាល ២០១៤ និង ២០១៥ ។
ក្តីរំពឹង និងភាពជឿទុកចិត្ត លើបិសាចក្រហម ថានឹងឈ្នះ ១០០ ភាគរយ សម្រាប់ការបើកទំព័រប្រកួតដំបូង ជាពិសេស ជំនឿទៅលើ គ្រូបង្វឹកថ្មី សញ្ជាតិហុល្លង់ Van Gaal ដោយយ៉ាងស្អុយបំផុត អាចនឹងលុត ក្ងាន ព្រៃ ៣ – ០ ឬ ៤ – ១ ផងដែរ ។
អ្នកស្នេហាវិស័យកីឡាបាល់ទាត់ ជឿថា “សម្រាប់ Van Gaal នឹងមិនឲ្យចាញ់ជាដាច់ខាត សម្រាប់ការប្រកួតលើដឹកដី ខ្លួន ជាពិសេសថ្ងៃបើកឆាក Premier League ដាច់ខាតគាត់ត្រូវតែឈ្នះ ដោយទៅកាន់កាប់កំពូល ឲ្យខានតែបាន” ។
នៅរាត្រីជាមួយនឹងគ្នានេះដែរ នៅមាន ៦គូផ្សេងទៀត រួមមាន ក្លិប Leicester City ជួប Everton, Queens Park Ranger Vs Hull City ,Stoke City Vs Aston Villa ,West Bromwich Albion Vs Sunderland ,West Ham United Vs Tottenham Hotspur ដោយក្លិបទាំងនេះប្រកួតចាប់ពីម៉ោង ៩ ទៅ រីឯក្លិប កាំភ្លើងធំ Arsenal ត្រូវទទួលភ្ញៀវ Crystal Palace វេលាម៉ោង ១១ និង ៣០ នាទីយប់ ៕
មតិយោបល់