ភ្នំពេញៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ដោយយអនុវត្ដតាមសារាចរណែនាំលេខ ០១ សរណន របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ និងសេចក្ដីណែនាំលេខ ០០២ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺផ្លូវដង្ហើមកូវីត១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មានកិត្ដិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្ដាជ្រាបថា ដោយមើលឃើញពីផលប៉ះពាល់ នៃជំងឺផ្លូវដង្ហើមកូវីត១៩ និងគិតពីសុខភាព សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងការដាក់ពាក្យបណ្ដឹង ដោយផ្ទាល់ ដូចនេះនាយកដ្ឋានបានសម្រួលនីតិវិធីទទួលពាក្យបណ្ដឹងដូចខាងក្រោម ៖
១. ដាក់ពាក្យបណ្ដឹងតាមប្រព័ន្ធអនឡាញ ដោយទាញយកពាក្យគំរូបណ្តឹងតាមរយៈតំណរភ្ជាប់ https://bit.ly/ACCPKH
រួចផ្ញើមកអាស័យដ្ឋាន accd.police@cyber.police.gov.kh
ហើយក្រុមការងារ នឹងពិនិត្យហើយឆ្លើយតប ក្នុងរយៈពេលសមស្រប ដោយមិនលើសពីរយៈពេល ១សប្ដាហ៍។
បញ្ជាក់៖ រាល់ការដាក់ពាក្យបណ្ដឹង ត្រូវប្រើ អត្ដសញ្ញាណប័ណ្ណពិតប្រាកដ និងលេខទូរស័ព្ទពិត។
២.លោកអ្នកអាចទំនាក់ទំនង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តាមរយៈទូរស័ព្ទលេខ ០២៣ ៧២៦ ៨២២ រៀងរាល់ថ្ងៃធ្វើការពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧ និង៣០នាទី ដល់ម៉ោង ១១និង៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៤ និង៣០នាទី ដល់ម៉ោង១៧ និង៣០នាទី។ (សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិផ្សេងៗ)៕
មតិយោបល់