ព័ត៌មានជាតិ

ករណីរថយន្តបុកកិនមន្ត្រីពន្ធនាគារម្នាក់បណ្តាលអោយស្លាប់ តាមបណ្តោយផ្លូវព្រៃស…

ភ្នំពេញ:នៅថ្ងៃច័ន្ទ៤រោច ខែស្រាពណ៍ ឆ្នាំ ថោះ បញ្ចសក័ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥:៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ លើផ្លូវបេតុងព្រៃស ស្ថិតនៅក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សប្រុស០១នាក់ ស្លាប់នៅកន្លែងកើតហេតុ ។
១/ ភាគីម៉ូតូម៉ាក HONDA PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IR .5060 បើកបរដោយឈ្មោះ បូ ទីនី ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរមន្រ្តីពន្ធនាគារ មានទីលំនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្លាប់នៅកន្លែងកើតហេតុ (ពាក់មួកសុវត្តិភាព) ។
២/ ភាគីរថយន្ត HYUNDAI ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3F.8169 បើកបរដោយឈ្មោះ លឹម ម៉េងឆាយ ភេទប្រុស អាយុ២៧ឆ្នាំមុខរបរបើកបររថយន្ត មានទីលំនៅភូមិកណ្តឹងធំ ឃុំកណ្តឹងធំ ស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនប្រគល់ទៅឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។
ដំណេីររឿង: មុនពេលកេីតហេតុរថយន្ត និងម៉ូតូបេីកបរស្របទិសគ្នាពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានចាប់ហ្វ្រាំងបោកដួល រថយន្តមកពីក្រោយបានកិនតែម្តង
សម្ភារ: ខូចខាត: រថយន្តខូចខាតស្រាល ម៉ូតូខូចខាតធ្ងន់ ។
សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលេីត្រូវបានប្រគល់ទៅឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។

មតិយោបល់