ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះកាយរបង ដើម្បីពង្រីកផ្លូវ

ភ្នំពេញៈ អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះពិត្យការកាយរបងរោងចក្រ និងបន្ទប់ជួលដែលមានការសហការយ៉ាងល្អពីម្ចាស់ទីតាំង និងប្រជាពលរដ្ឋដែលរស់នៅជុំវិញទីនោះដើម្បីពង្រីកផ្លូវដែលមានភាពងាយស្រួលទាំងអស់គ្នា ក្នុងការធ្វើដំណើរ និងប្រកបមុខរបរផ្សេង នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ទីតាំងស្ថិតនៅភូមិព្រៃព្រីង ខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងកាប្រតិបត្តិការខាងលើរអាជ្ញាធរក៏សូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានសហការយ៉ាងល្អ ក្នុងការកាយរបង និងបន្ទប់ជួលមួយចំនួន ដែលប៉ះពាល់ក្នុងការពង្រីកផ្លូវបេតុងខាងដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីនោះ ទាំងអ្នកធ្វើដំណើរឆ្លងកាត់ មានភាពងាយស្រួលទាំងអស់គ្នា៕

មតិយោបល់