ព័ត៌មានជាតិ

សាហាវណាស់! ក្មួយប្រុស រំលោភសម្លាប់មីងបង្កើត នៅខេត្តកោះកុង

កោះកុង: នៅវេលា១៨ និង០០នាទីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញ បានចុះបង្ក្រាបមុខសញ្ញា ជនសង្ស័យម្នាក់ ពីបទរំលោភសម្លាប់ ត្រង់ចំណុចខ្ទមស្រែ ស្ថិតក្នុងភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

ជនសង្ស័យឈ្មោះ ម៉ន ម៉ុន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធើ្វស្រែ (ទើបចេញពីពន្ធនាគារ) ចំណែកជនរងគ្រោះឈ្មោះ អ.ហ ភេទស្រីអាយុ៥៧ ឆ្នាំត្រូវជាម្តាយមីងបង្កើត របស់ជនសង្ស័យ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ស្រុកស្រែអំបិល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕

មតិយោបល់