ព័ត៌មានជាតិ

លោកតាវ័យ ៧៦ឆ្នាំម្នាក់ មានជំងឺប្រចាំកាយ ចងកសម្លាប់ខ្លួន

កណ្តាលៈ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទី មានករណីចងកសម្លាប់ខ្លួន ត្រង់ចំណុចបន្ទប់ក្រោមផ្ទះ ក្នុងភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ស សាមឿន ភេទប្រុស អាយុ ៧៦ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ (ស្លាប់) ។

វត្ថុតាងចាប់យកមាន៖
-ក្រម៉ាចំនួន០១ ក្រឡាការ៉ូ ពណ៌ខៀវស ប្រវែង ១.២០ម៉ែត្រ។

សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ ហាក់ សុខណា អាយុ ៧០ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះឈ្មោះ ស សាមឿន បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ មុនពេលកើតហេតុជនរងគ្រោះបានត្រឡប់មកពី ទីអារាម វត្តដីឥដ្ឋវិញមកដល់ផ្ទះរួចបានអង្គុយហូបបាយជាមួយប្រពន្ធតែពីរនាក់មិនមានកូនចៅនៅជាមួយទេ ក្រោយពីហូបបាយរួចក៏សម្រាកជាធម្មតា លុះដល់វេលាម៉ោងកើតហេតុឈ្មោះ ហាក់ សុខណា ជាប្រពន្ធបានដើរចេញពីផ្ទះទៅលេងផ្ទះអ្នកជិតខាងនៅខាងមុខ បានមួយសន្ទុះក្រោយមកក៏ដើរត្រឡប់មកផ្ទះវិញ ពេលមកដល់ស្រាប់តែឃើញជនរងគ្រោះជាប្តីចងកដោយក្រមា ចងជាប់ហ្នឹងធ្នឹមផ្ទះក្នុងបន្ទប់ខាងក្រោមផ្ទះ ឃើញដូចនោះឈ្មោះ ហាក់ សុខណា ជាប្រពន្ធជនរងគ្រោះបានស្រែកហៅអ្នកជិតខាងមកជួយ រួចស្រាយទំលាក់ជនរងគ្រោះចុះមកខាងក្រោម ដើម្បីជួយសង្គ្រោះតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ
រួចបានរាយការណ៍ជូនសមត្តកិច្ចឈ្មោះ ហាក់ សុខណា ជាប្រពន្ធជនរងគ្រោះបានបញ្ជាក់បន្ថែមទៀតថា កន្លងមកជនរងគ្រោះបានព្យាយាមធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងចំនួន ០៣លើកមកហើយតែមិនសម្រេច
ព្រោះជនរងគ្រោះមានជំងឺប្រចាំកាយ(បេះដូងនឹងផ្លូវចិត្ត)។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យឃុំមេភូមិ បានចុះដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែង។

ការសន្និដ្ឋាន៖ តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យជនរងគ្រោះពិតជាស្លាប់ដោយសារ ការធ្វើអត្តឃាត(ចងកបណ្តាលឲ្យស្លាប់)
ហើយក្រុមគ្រួសារបានទទួលស្គាល់ដែរ សាកសព បានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់