ព័ត៌មានជាតិ

ប៉ូលិស​ចរាចរណ៍ចិន​នាំគ្នាតាមចាប់មាន់៩០០០ ក្បាល​​ដាក់ទ្រុងវិញ (Video Inside)

មាន់ ៩០០ ក្បាល ​ត្រូវបាន​ដើរប្រសេប្រសាចតាមផ្លូវធំមួយកន្លែងក្នុងប្រទេសចិន ​បន្ទាប់ពី ​រថយន្តដែលដឹកសត្វមាន់ ទាំងនោះមានក្រឡាប់ ធ្វើឲ្យ​ប៉ូលិស​​ក្នុងតំបន់នេះ ពិបាក​​ចាប់សត្វមាន់ទាំងនោះ មក​ញោត​បញ្ចូលទ្រុងវិញ។​

តាមប្រភពព័ត៌មាន របស់ Telegrap បានចុះផ្សាយ ​ថា គ្រោះថ្នាក់នេះដែរបានកើតឡើងនៅក្នុងខេត្ត Guizhou នា​ភាគខាត្បូង​ប្រទេសចិន ​ កាលពីថ្ងៃទី ២៥ ខែ មករានេះ​។​
​ជាមួយនឹងបញ្ហានេះដែរបានធ្វើ​ឲ្យផ្លូវនៅខាងលើ បានបិទ​អស់ជាច្រើនម៉ោង ​ដោយ​ប៉ូលិសចរាចរណ៍បាននាំគ្នា តាមចាប់មាន់ ទាំង នោះ ដែល​រត់ចូលព្រៃគុម្ពោត ​ដាក់ចូលទ្រុងវិញ ។​
តាមរបាយការណ៍​បាន​ឲ្យដឹងថា ​គ្រោះថ្នាក់នេះដែរបានកើតឡើង ដោយសារតែ គាត់បាន​ជាន់ហ្រ្វាំង ​​ខណៈដែល​មេឃបានធ្លាក់អ័ព្ទ​យ៉ាងក្រាស​​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ ៖

2014-01-27_150347

មតិយោបល់