ព័ត៌មានជាតិ

ស្លាប់​២​នាក់​ និង​រង​របួសធ្ងន់​២​នាក់​ ក្នុង​ឧបទ្ទវហេតុ​ក្រឡាប់​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ទំនិញ​

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រថយន្ត​សាំ​យ៉ុ​ង​ដឹក​ទំនិញ​មួយ​គ្រឿង​ បើ​បរ​លឿន​បែក​កង់​បណ្តាល​ក្រឡាប់​ស្លាប់​២​នាក់​និក​ន្លែ​ង​ និង​របួសធ្ងន់​២​នាក់​ ។​ ឧបទ្ទវហេតុ​កើតឡើង​នៅ​វេលា​ម៉ោង​វេលា​ម៉ោង​១.៤០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០២០​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ស្ថិត​ភូមិ​សាលា​ក្រៅ​ សង្កាត់​ភ្នៀ​ត​ ក្រុង​សិរី​សោភ័ណ​ ។​

មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ប្រាប់​ថា​ ៖​ នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ គឺ​មាន​រថយន្ត​ម៉ាក់​សាំ​យ៉ុ​ង​សេរី​ចាស់​ដឹក​ទំនិញ​ពេញ​ ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ទិស​ដៅ​ពី​លិច​ ទៅ​កើត​ក្នុង​ល្បឿន​លឿន​បាន​បែក​កង់​ខាង​មុខ​បណ្តាល​ក្រឡាប់​ចូល​ក្នុង​ប្រឡាយ​បណ្តាល​ស្លាប់​២​នាក់​និង​កន្លែង​ ដែល​មាន​ម្តាយ​និង​កូនស្រី​អាយុ​០៣​ខែ​ និង​របួសធ្ងន់​២​នាក់​មាន​ឪពុក​និង​កូនប្រុស​អាយុ​១០​ឆ្នាំ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ដឹក​ទៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី​ ។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​បញ្ជាក់​ថា​ ៖​ មូលហេតុ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ គឺ​បណ្តាល​មក​ពី​ក​ក្តា​មនុស្ស​ដែល​បើកបរ​ក្នុង​ល្បឿន​លឿន​ដោយ​មិន​គោ​ររ​ព​ច្បាប់​ចរាចរណ៍​ទើប​បណ្តាល​អោយ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​កើតឡើង​បណ្តាល​ស្លាប់​និង​របួសធ្ងន់​ស្រាល​ចំនួន​៤​នាក់​ និង​ខូចខាត​ទ្រព្យសម្បត្តិ​មាន​រថយន្ត​ និង​ទំនិញ​ និង​ជន​រង​គ្រោះ​ដែល​ស្លាប់​និង​របួស​មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ៕

សម្រួល​ដោយ​៖​ អនុ​.​ទោ​.​រឿង​ សុវណ្ណ​ដែ​ត​

មតិយោបល់