កំពង់ស្ពឺៈ លោកវរសេនីយ៍ទោ សាយ ប៊ុនថន អធិការនគរបាលកស្រុកភ្នំស្រួច បានប្របាប់ Post News ថា កាលពីវេលាម៉ោង ១០ និង៣០ នាទីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីបុរសម្នាក់ បានយកកាំបិតទៅកាប់លើបុរសម្នាក់ទៀត បណ្ដាលឲ្យស្លាប់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ជនបង្កមានឈ្មោះ ឆោម នី ភេទប្រុសអាយុ ៤០ឆ្នាំ មានទីលំនៅភូមិបេង ឃុំចុំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមនុស្សវិកលចរឹក (មានឯកសារបញ្ជាក់ពីពេទ្យត្រឹមត្រូវ) បានយកកាំបិតកាប់ទៅលើឈ្មោះ ព្រឿង បុន ភេទប្រុសអាយុ ៤៥ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ចំនួនបីកាំបិត ដោយត្រូវចំក្បាលចំនួន២ កាំបិត និងចំស្មារខាងស្ដាំ១កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ក្រោយពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ ចំណែកឯជនសង្ស័យវិញ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកមកគ្រប់គ្រង់បន្ត៕




មតិយោបល់