ព័ត៌មានជាតិ

បុរសម្នាក់មានជំងឺរ៉ាំរ៉ៃ ប្រពន្ធកូនទុកចោល តូចចិត្តពេកក៏ចងកសម្លាប់ខ្លួន

ភ្នំពេញៈ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣៥នាទីព្រឹក មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួន ក្នុងបន្ទប់ទឹក ផ្ទះលេខ១៧៨៨ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឆាយ សុខុន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៧៨៨ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មូលហេតុ៖ ជនរងគ្រោះមានជំងឺប្រចាំកាយរ៉ាំរ៉ៃ ប្រពន្ធកូនទុកចោល។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់