ព័ត៌មានជាតិ

បាត់ខ្លួន៣ថ្ងៃ ទើបដឹងធុំក្លិនស្អុយ ថាស្លាប់ដោយចងក

កណ្តាលៈ មានការភ្ញាក់ផ្អើលពេញភូមិ ដោយសារតែគេបានប្រទះឃើញ បុរសម្នាក់ស្លាប់ ដោយចងក ធ្វើអត្តឃាត នៅលើផ្ទះរហូតដល់ មានក្លិនស្អុយ ភាយចេញមកក្រៅ។ ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពី
វេលាម៉ោង ៨ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុច ភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សឿង វណ្ណា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំ កើតហេតុ។

ប្រភពព័ត៌បានឲ្យដឹងថា កន្លងមកជនរងគ្រោះ ជាមនុស្សផឹកស្រា ស្រវឹងរៀងរាល់ថ្ងៃ ហើយត្រូវបានប្រពន្ធ លែងលះក្រោយ មកទើប ជនរងគ្រោះមកស្នាក់នៅលើផ្ទះ ខ្លួនតែម្នាក់ឯង ។ លុះដល់ថ្ងៃទី១៧ សីហា ឆ្នាំ២០១៦ វេលាម៉ោង៨ ព្រឹកឈ្មោះសឿង គង់ភេទស្រី ត្រូវជាបង របស់ជនរងគ្រោះ ធុំក្លិនស្អុយភាយចេញពី លើផ្ទះ ហើយគាត់បានឡើង ទៅលើផ្ទះជនរងគ្រោះ ស្រាប់តែឃើញ សាកសពប្អូនប្រុស របស់ខ្លួន ឈ្មោះសឿង វណ្ណា ចង់កនិងក្រមាពណ៌ស ក្រហមជាប់ធ្នឹមផ្ទះចំហៀងខាងជើង ជាប់និងជញ្ជាំងផ្ទះ ឡើងធុំក្លិនស្អុយទៅហើយ។

សមត្ថកិច្ចបាបបញ្ជាក់ថា តាមការពិនិត្យជនរងគ្រោះ ពិតជាស្លាប់ដោយ ចងកសម្លាប់ ខ្លួនឯងប្រាកដមែន មានរយ:ពេល ៣ថ្ងៃមកហើយ។ សាកសពត្រូវបានសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕

photo_2016-08-17_14-18-07 photo_2016-08-17_14-18-11 photo_2016-08-17_14-18-13 Untitled-1

មតិយោបល់