សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាសិស្ស៨នាក់ករណីយកដាវដេញកាប់បណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់…
ភ្នំពេញ:យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានអោយដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨នាក់ ព្រមទាំងចាប់យកវត្ថុតាងបានដូចជា : ម៉ូតូចំនួន ០៤គ្រឿង និងដាវចំនួន ០៣ដើម នៅចំណុចក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធករណីអំពើប៉ុនប៉ងឃាតកម្ម (ព្រួតគ្នាវាយ និងយកដាវដេញកាប់បណ្តាលឲ្យរបួលធ្ងន់)…