ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយជិះម៉ូតូគេចសត្វគោឆ្លងផ្លូវ ទៅបុករថយន្តពេញទំហឹង

ភ្នំពេញៈ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូគេចសត្វគោឆ្លងផ្លូវ ទៅបុករថយន្ត ស្ថិតតាមបណ្ដោយផ្លូវ៥១ សង្កាត់សំរោងក្រោម ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ទឹម ជូរ អាយុ ៥៥ឆ្នាំ ស្រុកកំណើត នៅភូមិទូរីក្រោម ឃុំទូរី ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើកបរម៉ូតូម៉ាក MD ពាក់ ផ្លាកលេខ ភ្នំពេញ 1HD-3123 បានបើកបុករថយន្តម៉ាក កាមរីបាឡែន ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD-4223។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចខាងលើ ស្រាប់តែមានសត្វគោមួយក្បាលឆ្លងផ្លូវ បណ្ដាលឲ្យជនរងគ្រោះបើកម៉ូតូគេច ទៅក៏ជ្រុលបុករថយន្តកំពុងតែធ្វើដំណើរបញ្ចា្រសទិសគ្នា ពេញទំហឹងស្លាប់ភ្លាមៗ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងវត្ថុតាង យកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់