ព័ត៌មានជាតិ

អគ្គិភ័យកំពុងឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ មានហេតុការណ៍ករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ករណីនេះមិនទាន់ដឹងពីមូលហេតុច្បាស់ពិតប្រាកដនូវឡើយ ។ ខណ:នេះដែរកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ ត្រង់ចំណុចកើតហេតុខាងលើនោះផងដែរ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News យើងខ្ញុំនឹងផ្សាយបន្តជូននាពេលក្រោយបន្ថែមទៀត ៕

មតិយោបល់