ព័ត៌មានជាតិ

រថយន្តដឹកបេតុង បត់មិនប្រយ័ត្នជ្រុលកៀររថយន្ត SIENNA ដាច់របើកកាងមុខខ្ទេច

ភ្នំពេញ: រថយន្តដឹកបេតុង១គ្រឿង អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បត់ជ្រុលទៅកៀររថយន្ត SIENNA នៅពីខាងស្តាំ បណ្តាលឲ្យដាច់របើកកាងមុខខ្ទេច កាលពីវេលាម៉ោង ២និង៥៥នាទីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅផ្លូវបេតុង កែងផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាក SIENNA ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2AM-5008 បើកបរដោយបុរសម្នាក់ រួមដំណើរដោយស្ត្រីម្នាក់ បើកបរលើផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះដល់ចំណុចខាងលើ ត្រូវបានភាគីរថយន្ត ដឹកបេតុង ម៉ាក នីសាន់ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 5A-1541 បើកស្របទិសមកដល់ទន្ទឹមបត់ស្តាំវឹង ចូលផ្លូវបេតុង ជ្រុលកៀររថយន្ត SIENNA បណ្តាលឲ្យរងខូចខាត ។

ក្រោយកើតហេតុ ភាគីខាងរថយន្តរងគ្រោះ ទំនាក់ទំនងហៅម្ចាស់ដើម ( ព្រោះថា រថយន្តខាងលើ គាត់ជួលគេជិះ) ដើម្បីមកជួយពិនិត្យមើល ចំណែកឯភាគីរថយន្តបង្ក មិនបានធ្វើការសម្របសម្រួល ជាមួយភាគីម្ខាងទៀតនោះទេ គឺទុករថយន្តចោលលើផ្លូវបេតុងរាប់ម៉ោង៕

មតិយោបល់