ព័ត៌មានជាតិ

សង្ស័យតៃកុងងងុយដេក! ក្រឡាប់រថយន្តដឹកភេសជ្ជៈបាកាស រងការខូចខាតអស់ជាច្រើនកេស​

កំពង់ឆ្នាំង: សមត្ថកិច្ច បានប្រាប់Post News ថា មានករណីរថយន្តកុងតឺន័រ ពាក់ស្លាកលេខ 4A-0585 មួយគ្រឿង​ជារថយន្តដឹកភេសជ្ជ:បាកាស ក្រឡាប់ផ្ញារជើងបណ្តាលឲ្យរងការខូចខាតអស់ជាច្រើនកេស​។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​២យប់ ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៥ ភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

មូលហេតុ សង្ស័យតៃកុងងងុយដេក។

ក្នុងករណីនេះ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះដល់អាយុជីវិតឡើយ និងមិនប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋដែរ សមត្ថកិច្ចក៏បានឲ្យម្ចាស់រថយន្តខាងលើ រករថយន្តស្ទូចដើម្បីស្ទូចរថយន្តយកទៅជួសជុសដោយខ្លួ​នឯងតែម្តង៕

មតិយោបល់