ព័ត៌មានជាតិ

ករណីម៉ូតូបុកកង់ពីក្រោយ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ស្រាល ២នាក់

បាត់ដំបងៈ កាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូបុកកង់ពីក្រោយ ស្ថិតលើផ្លូវខេត្តលេខ156BB2 ចំណុចក្រុម១៣ ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ ឡាន ឆេត ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិតាកុក ឃុំនរា ស្រុកសង្កែ (អ្នកជិះកង់ស្លាប់)។
អ្នកបើកបរម៉ូតូឈ្មោះ រីម មួជើហ៊ីទីន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ (របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ រីម សាំស៊ូឌីន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ (អ្នកជិះម៉ូតូរបួសស្រាល)។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅជំនាញចរាចរណ៍ខេត្ត ដើម្បីចាត់ការតាមនីតិវិធី ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់