ព័ត៌មានជាតិ

បង្ក្រាបល្បែងស៊ីសង បញ្ជល់មាន់ ខុសច្បាប់ ឃាត់ខ្លួនបានម្នាក់ នៅខេត្តកណ្តាល

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃ​ព្រហស្បតិ៍ ១រោច ខែ ពិសាខ ឆ្នាំ​ជូតស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០​ វេលាម៉ោង ១០និង០០នាទី នៅចំណុច ក្នុងព្រៃក្រោយភូមិស្ថិតក្នុងភូមិថ្មី ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។ ជនសង្ស័យឈ្មោះ ទ្រិន ឡឹប ភេទប្រុស អាយុ ៤១ ឆ្នាំជនជាតិ វៀតណាម (អ្នកលេង) (ឃាត់ខ្លួន) មានទីលំនៅភូមិព្រែកតានឹម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។

វត្ថុ​តាង​រួមមាន៖ ១/​មាន់ជល់ចំនួន០១ ក្បាល។ ២/កន្ត្រកសំរាប់ដាក់មាន់ចំនួន ០១ ។ ៣/សំបករុំស្គត់មួយចំនួន ។

សភាពរឿងហេតុ៖ កាលពីពេលវេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកសមត្ថកិច្ចថា មានគេលេងល្បែងភ្នាល់ជល់មាន់ នៅចំណុច​ខាង​លើ​ ស្ថិតនៅខាងក្រោយភូមិថ្មី ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍លើកដែកបានចុះដល់កន្លែងខាងលើ ក៏បានឃើញក្រុមជនសង្ស័យតែលេងល្បែងស៊ីសង (ជល់មាន់) ហើយបានធ្វើការបង្រ្កាបដោយបាន ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ហើយអ្នកលេងមួយចំនួនទៀត បាននាំគ្នារត់គេចខ្លួនអស់ ដោយបន្សល់ទុកសម្ភារ:វត្ថុតាងនៅនឹងកន្លែងកើតហេតុ ។

កម្លាំងប៉ុស្តិ៍បាននាំយកជនសង្ស័យនិងវត្ថុតាងទៅប៉ុស្តិ៍លើកដែក រួចបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីបន្តនីតិវិធី ៕

មតិយោបល់