កណ្តាលៈ បុរសម្នាក់លេបថ្នាំសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៣០នាទីថ្ងៃទី ០៧ខែឧសភា ឆ្នាំ២០២០ នៅចំណុច ភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់ មានឈ្មោះ ស៊ន មឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកស្វាយ២ ឃុំឈេីទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរកសិករ ។
តាមការបំភ្លឺរបស់ឈ្មោះ មឿន គឹមហេង ភេទ ស្រី អាយុ២២ឆ្នាំ ដែលត្រូវជាកូនបង្កើតរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះមានជំងឺ ឈឺរ៉ាំរៃ (ជំងឺទឹកនោមផ្អែម បេះដូង នឹងលើសឈាម)រយះពេលជិត ៤ឆ្នាំ មកហើយ មួយរយះពេលចុងក្រោយគាត់តែងតែ និយាយប្រាប់បងប្អូន ថាគាត់មិនចង់រស់នៅទៀតទេ ព្រោះពិបាកក្នុងខ្លួនណាស់ ។
លុះដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៥នឹង៥០នាទី ជនរងគ្រោះបានផឹកថ្នាំកណ្តុរបំណងសម្លាប់ខ្លួន តែក៏ត្រូវបានបងប្អូនក្រុមគ្រួសារដឹកយកទៅមន្ទីពេទ្យកាល់ម៉ែត នៅភ្នំពេញ មកដល់ថ្ងៃទី០៧ខែឆ្នាំដដែលវេលាម៉ោង០៦នឹង៣០នាទីព្រឹក ឈ្មោះខាងលើបានស្លាប់ នៅមន្ទីរពេទ្យតែម្តង រួចក្រុមគ្រួសារក៏បានដឹកសព យកមកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់គាត់(ផ្ទះរបស់សព)។
ក្រោយពីទទួលបានពត៍មាន កម្លាំងប៉ុស្តិ៍បានសហការណ៍ ជាមួយកម្លាំងជំនាញកោសល្យវិច្ច័យស្រុក គ្រូពេទ្យមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ បានបង្កើតគណះកម្មាការពិនិត្យសាកសព ឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារ ផឹកថ្នាំកណ្តុលសម្លាប់ខ្លួនពិតប្រាកដមែន ហើយក្រុមគ្រួសារសពក៍បានទទួលស្គាល់ថាប្តីរបស់គាត់ពិតជាបានលេបថ្នាំកណ្តុរធ្វើអត្តឃាតពិតប្រាកដមែន។
ក្រោយពីពិនិត្យរួចសពបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់