ព័ត៌មានជាតិ

ករណីរថយន្តធំកិនម៉ូតូ បណ្ដាលឲ្យមានរងរបួសធ្ងន់ម្នាក់

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ៦និង៤០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តកិនម៉ូតូ បណ្តាលឲ្យមានមនុស្សម្នាក់រងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ ហេតុការណ៍នេះ ស្ថិតតាមបណ្តោយផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

រថយន្តធុនធំ ពាក់ស្លាកលេខ កំពង់ចាម 3A-3104។
ម៉ូតូម៉ាក ធូដេរ ពាក់ស្លាកលេខ កណ្ដាល 1T-4059 ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់