កណ្ដាលៈ នៅវេលាម៉ោង ២០ និង៣០ នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចគល់ស្ពានព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងជំនាញរបស់មន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ដឹកនាំដោយលោក សឿង ណុល នាយករងមន្ទីរ និងមានការសម្របសម្រួល ពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងខេត្តកណ្តាល បានបើកកិច្ចប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាប ករណីជួញដូរគ្រឿងញៀន ដោយខុសច្បាប់។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបាន០២នាក់៖
១-ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ រុន ភារិទ្ធ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ។
វត្ថុតាងចាប់យកបាន៖
-ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ៤៩៤.០៣ក្រាម ៕
មតិយោបល់