ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីកាប់បុរសម្នាក់ ក្នុងវង់ផឹកស៊ី

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១២និង៤៥នាទីនៅចំណុច ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ និន សុផុន (ហៅ គល់) ភេទប្រុស អាយុ​៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យមានឈ្មោះ ស៊ឹម សុជាតិ អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក​ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន ) ។

វត្តុតាងចាប់យករួមមាន៖ កាំបិតផ្គាក់ដងឫស្សី ផ្លែដែក ប្រវែង 65 cm ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ វេលាម៉ោង០៩ និង១៥ នាទី ជនសង្ស័យ និងគ្នីគ្នា០៦នាក់ទៀតបាននាំគ្នាផឹកស្រា ក្រោមដើមឈើ លើផ្លូវលំនៅវាលស្រែភូមិកណ្តាលក្រោម រហូតដល់ម៉ោង១១និង២៥នាទី ជនរងគ្រោះក៏ត្រឡប់មកពីបាចជីស្រូវវិញស្រាប់តែជនសង្ស័យនឹងគ្នីគ្នាហៅ ជនរងគ្រោះហូបស្រាជាមួយបាន៤ ទៅ៥កែវ កូនជនរងគ្រោះ ភេទប្រុស ក៏ដឹកគោមកដល់ ហើយជនរងគ្រោះ ក៏យកគោពីកូនទៅលាងទឹកក្នុងស្រះទឹកក្បែរកន្លែងផឹកស៊ីនោះ ក្រោយពីលាងគោរួច រហូតដល់ម៉ោង ១២និង៤៥នាទី ជនរងគ្រោះក៏មកអង្គុយកន្លែងផឹកដដែលវិញ ដើម្បីផឹកស្រាបន្តពេលជនរងគ្រោះកំពុងអង្គុយស្រាប់តែជនសង្ស័យបានយកកាំបិតផ្គាក់ដងឫស្សីប្រវែង ៦៥cm មកកាប់លើជនរងគ្រោះពីក្រោយខ្នងចំក្រោមស្មាខាងឆ្វេង ដោយមិនដឹងមូលហេតុ បណ្ដាលឲ្យរងរបួសធ្ងន់ ភ្លាមនោះ អ្នកអង្គុយផឹកស៊ីជាមួយឃើញជនរងគ្រោះហូរឈាមច្រើន ក៏នាំជនរងគ្រោះមកឲ្យសាច់ញាតិ ដើម្បីយកទៅមន្ទីរពេទ្យ ។ ក្រោយមក ឪពុកបង្កើត ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បន្ទាយដែក ក្រោយពីទទួលពាក្យបណ្តឹង រួចកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួន ជនសង្សយ័និងវត្ថុតាងយកមកប៉ុស្តិ៍ដើមី្បសួរនាំ ។

នៅចំពោះមុខសម្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះ ប្រាកដមែន ក្រោយពីសួរនាំរួចកម្លាំងប៉ុស្តិ៍ បន្ទាយដែក ​បានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើមី្បបន្តនីតិវិធី ។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី ៕

មតិយោបល់