ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយបើករថយន្តលឿនត្រង់ផ្លូវកែង បុកគោយន្ត

សៀមរាប: កាលពីវេលាម៉ោង ២និង២៦នាទីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និង គោយន្តកន្រ្តៃ ត្រង់ចំណុចមុខវាលប្រដាប់ លើផ្លូវក្រាលគ្រួសក្រហម ស្ថិតនៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

រថយន្តម៉ាក Toyota Camry ស៊េរីឆ្នាំ២០០២ ពណ៌ទឹកមាស ផ្លាកលេខ សៀមរាប 2A-8339 អ្នកបើកបរឈ្មោះ ឈួន លួន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិ ដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ បានបុកប៉ះជាមួយនិង គោយន្តកន្ត្រៃ (មិនស្គាល់អត្តសញ្ញាណ) បានគេចបើកបរគេចខ្លួនបាត់។

មូលហេតុ៖ អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន ក្នុងស្ថានភាពផ្លូវកែង ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះត្រួតពិនិត្យ បានយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាន និងបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់