ព័ត៌មានជាតិ

បុរសម្នាក់ មានវិបត្តផ្លូវចិត្ត ចងកសម្លាប់ខ្លួន នៅខេត្តកំពង់ធំ

កំពង់ធំៈ កាលពីវេលាម៉ោង៩និង៣៥នាទីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ករណីបុរសម្នាក់ មានវិបត្តិផ្លូវចិត្ត ចងកសម្លាប់ខ្លួន ស្ថិតនៅក្នុងភូមិ គគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ភឿន ភីន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ក័ង្ក ខេត្តកំពង់ធំ ។

មូលហេតុ៖ ជនរងគ្រោះចងកសម្លាប់ខ្លួន ដោយសាររឿងលែងលះប្រពន្ធ ជាងមួយ១ឆ្នាំមកហើយ ។

នៅថ្ងៃកើតហេតុ សមត្ថកិច្ចបានទទួលដំណឹងថា មានបុរសម្នាក់ ចងកសម្លាប់ខ្លួន ហើយក៏បានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន ហើយបានប្រគល់សពទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់