ព័ត៌មានជាតិ

Gurimaraes ផ្ទេរចូលរួមជាមួយនឹង Newcastle ក្នុងនាមជាកីឡាករថ្លៃបំផុតទី២ ក្នុងប្រវត្តិសាស្ត្រក្លឹប

បរទេស៖ ទីបំផុតក្លឹបអ្នកមានថ្មីរបស់អង់គ្លេស New Castle បានប្រកាសជាផ្លូវការហើយថាអាចនាំយកកីឡាករខ្សែបម្រើ Bruno Guimaraes ពីក្លឹបបារាំងLyon ក្នុងតម្លៃខ្លួនប្រមាណជា៣៣លានផោននិងក្លាយទៅជាកីឡាករចំណូលថ្មីចុងក្រោយរបស់ក្លឹបដើម្បីចូលរួមជាមួយនឹងគ្រូបង្វឹកលោក Eddie Howe។

កីឡាករខ្សែបម្រើរូបនេះធ្លាប់ជាកីឡាករម្ចាស់ពានរង្វាន់មេដាយមាសនៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកកាលពីឆ្នាំទៅរបស់ប្រទេសប្រេស៊ីលបានធ្វើដំណើរមកដល់ក្លឹប
Newcastle ក្នុងរដូវកាលដោះដូរកីឡាករក្នុងខែមករានេះនិងក្នុងនាមជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។

កីឡាករវ័យ២៤ឆ្នាំរូបនេះបានក្លាយទៅជាផ្នែកមួយនៃមហិច្ឆិតាដ៏ខ្លាំងរបស់ម្ចាស់ក្លឹបថ្មីជាកំពូលសេដ្ឋីអារ៉ាប់ដែលបានចំណាយលុយរាប់រយលានទិញយក Newcaastle កាលពីឆ្នាំទៅនិងកំពុងត្រៀមកញ្ចប់លុយរាប់រយលានដុល្លារទៀតដើម្បីអាចទិញកីឡាករថ្មីៗបន្ថែមទៀតនាពេលខាងមុខ៕

មតិយោបល់