ព័ត៌មានជាតិ

ឃើញស្ងាត់ដឹកយកតែម្ដង បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ លួចសត្វគោ

កណ្ដាល: នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០និង១៥នាទី មានករណីអំពើលួចសត្វគោ ត្រង់ចំណុចភូមិបឹង ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ សេន ចាន់ទួត ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិរលួស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ស្ពឺ រយ:ពេល ១៨ខែ ពីបទ៖ អំពើលួច(សត្វគោ)។

ជនរងគ្រោះឈ្មោះ ស៊ុ សុង ភេទប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរកសិករ ។

វត្ថុតាងចាប់យក៖
-សត្វ គោ ០១ក្បាល របស់ជនរងគ្រោះ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃទី ខែឆ្នាំកើតហេតុខាងលើជនសង្ស័យបានឃើញ មេគោ១ក្បាលសម្បុរស ដែលម្ចាស់ គេលែងចោលនៅម្តុំមាត់ស្ទឹង ដោយឃើញសភាពស្ងាត់គ្មានម្ចាស់ទើបជនសង្ស័យ លួចដឹកមកក្នុងភូមិឃុំកើតហេតុ ហើយមកផ្ញើនៅផ្ទះអ៊ំស្រីម្នាក់ពុំស្គាល់ឈ្មោះ ហើយប្រាប់ថា ខ្ញុំទៅ
រករ៉ឺម៉កដឹកសិន ហើយក៏ដើរទៅរកឈ្មោះ ហ្គិត ដើម្បីឲ្យជូនខ្លួនទៅផ្ទះដោយប្រាប់ឈ្មោះហ្គិតថា ខ្លួនទើប
មកពីស៊ីឈ្នួលដឹកគោឲ្យគេ ពេលនោះឈ្មោះ ហ្គិត បានជូនជនសង្ស័យ ទៅផ្ទះស្ថិតនៅភូមិរលួស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង តែពេលទៅដល់ពាក់ភូមិរំលិចឃុំដើមឬស ជនសង្ស័យក៏សុំចុះហើយឈ្មោះ ហ្គិតក៏ជិះទៅផ្ទះវិញ រួចទៅរាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំរការ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំរការ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំដើមឬសបាន ធ្វើការឃាត់ខ្លួនបញ្ជូនជនសង្ស័យ មក កាន់អធិការដ្ឋាននគរបាល ស្រុកកណ្តាលស្ទឹង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់